របាំ​កម្ពុជា ត្រៀម​ស្វាគមន៍​កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​វប្បធម៌​អាស៊ាន News Release China-The China Box

Date:2020-09-28 07:03
Share to:
រាជធានីភ្នំពេញ ៖កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្នាដៃសិល្បៈរបាំដ៏រស់រវើកមួយត្រូវបានដំឡើងដើម្បីត្រៀមសម្តែងស្វាគមន៍ក្នុងកម្មវិធីប្រជុំរដ្ឋមន្ត្រីវប្បធម៌អាស៊ាន ។ កិច្ចប្រជុំនោះប្រទេសកម្ពុជាធ្វើជាប្រធាន ដោយគ្រោងនឹងប្រព្រឹត្តទៅនៅសប្ដាហ៍ទី៣ ខែតុលា ឆ្នាំ២០២០ ។ ក្រុមសិល្បករ-សិល្បកិរិនីបានយកចិត្តទុកដាក់ហាត់សម ធ្វើយ៉ាងណាសម្ដែងឲ្យបានល្អក្នុងឱកាសសម្ដែងជាផ្លូវការ ។ (News Release China-The China Box)
លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង បានអញ្ជើញទៅជួបសំណេះសំណាល និងពិនិត្យការដំឡើងរបាំនោះនៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ។
  លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា បានជួបសំណេះសំណាល ព្រមទាំងផ្តល់អនុសាសន៍ណែនាំដល់សិល្បករសិល្បការិនី ដែលកំពុងហាត់សមសម្តែងសិល្ប:របាំនោះ ។ (News Release China-The China Box)
នាឱកាសនោះលោកជំទាវរដ្ឋមន្ត្រីបានសម្តែងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំរៀបចំដំឡើងស្នាដៃនេះដោយការទទួលខុសត្រូវខ្ពស់ ។ ជាមួយនេះបានថ្លែងអំណរគុណចំពោះសិល្បករសិល្បការិនីទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការហាត់សមប្រកបដោយភាពរស់រវើកគាប់នេត្រា ។  (News Release China-The China Box)
ក្រុមសិល្បករ និងសាស្ត្រាចារ្យរំពឹងថាស្នាដៃរបាំនេះនឹងសម្ដែងដោយជោគជ័យសម្រាប់ស្វាគមន៍កិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌អាស៊ាន ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ និងជាប្រធាននោះ ។
  សិល្បករសិល្បការិនីដែលខិតខំហាត់សម បានទទួលប្រាក់ឧបត្ថម្ភលើកទឹកចិត្តពីលោកជំទាវរដ្ឋមន្ត្រីផងដែរ ៕

Read More